វង់ចរចារសន្តិភាពថ្មីអំពីយេម៉ែនត្រូវពន្យាពេល

វង់ចរចារសន្តិភាពថ្មីអំពីយេម៉ែនត្រូវពន្យាពេល - ảnh 1
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Ismail Ould Cheikh Ahmed (រូបថត៖AFP)

(VOVworld) - រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdel Malak al-Mekhlafi នាថ្ងៃទី៩
មករា បានឲ្យដឹងថា វង់ចរចារសន្តិភាពជាបន្តរវាងភាគីបដិបគ្ខនានានៃប្រទេសនេះ
 នឹងត្រូវលើកពេលដល់ចុងខែមករាឆ្នាំ២០១៦។ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកយក
ព័ត៌មាន លោក Mekhlafi បានឲ្យដឹងថា វង់ចរចារសន្តិភាពខាង មុខនឹងមិនប្រព្រឹត្ត
ទៅនាថ្ងៃទី១៤ មករា តាមគំរោងឡើយ ដោយសារកងកម្លាំង ឧទ្ទាម Houthi មិន
យល់ព្រមនឹងពេលវេលាប្រជុំនេះទេ។វង់ចរចារថ្មីគ្រោងនឹងត្រូវបាន រៀបចំឡើង
នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២០ ឬថ្ងៃទី២៣ មករា។ តាមអ្នកនាំពាក្យរដ្ឋាភិបាល
យេម៉ែនថា មូលហេតុបណ្ដាលឲ្យវង់ចរចារពោលខាង លើត្រូវពន្យាពេលគឺដោយ
សារអតីតប្រធានាធិបតីលោក Ali Abdullah Saleh មិន ចូលរួមទេ។ម្យ៉ាងវិញទៀត
ក្រុមឧទ្ទាម Houthi រួមជាមួយកម្លាំងសម្ព័ន្ធភាពនានា មិនគោរពមាត្រាសំដៅ
កសាងទំនុកទុកចិត្ត ក្នុងនោះមានការដោះលេងឈ្លើយ សិកនយោបាយជាន់
ខ្ពស់ក៏ដូចជាបើកផ្លូវចូលក្នុងតំបន់ត្រូវហ៊ុំព័ទ្ធនៅ Taez ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ