វង់ទី១៩នៃការសន្ទនាសិទ្ធិមនុស្សវៀតណាម-អាមេរិក
|
ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអំពីប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលករលោកTom Malinowski (aawsat.net) |
Vovworld-នាថ្ងៃទី៧ឧសភានៅក្រុងហាណូយ បានប្រព្រឹត្តទៅវង់ទី១៩ការ
សន្ទនាស្ដិពីសិទ្ធិមនុស្សប្រចាំឆ្នាំរវាងវៀតណាមនិងអាមេរិក។ គណៈប្រតិភូ
អាមេរិកដឹកនាំឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអំពីប្រជាធិបតេយ្យសិទ្ធិ
មនុស្សនិងពលករលោកTom Malinowski។ រីឯគណៈប្រតិភូវៀតណាមដឹកនាំ
ដោយលោក Vu Anh Quang ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិក្រសួង
ការបរទេស។
ភាគីទាំងពីរបានវាយតំលៃខ្ពស់រាល់វឌ្ឍន៍ភាពសកម្មក្នុងទំនាក់ទំនងរវាង
វៀតណាមនិងអាមេរិកនាពេលកន្លងមកលើគ្រប់វិស័យដូចជាដែលបានលើក
ឡើងនៅសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកឆ្នាំ២០១៣ ក្នុងនោះមានការ
សន្ទនាក្នុងវិស័យសិទ្ធិមនុស្ស។ ភាគីទាំងពីរបានរាយការណ៍ជាមួយគ្នាអំពីការ
ខំប្រឹងប្រែងសមិទ្ធិក៏ដូចជាការសាកល្បងនៃប្រទេសនីមួយៗក្នុងវិស័យសិទ្ធិ
មនុស្ស។ ទន្ទឹមនឹងនោះភាគីទាំងពីរក៏សង្កត់ធ្ងន់ថា ត្រូវបន្តបង្កើនកិច្ច
សហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្សនៅវេទិការពហុភាគី ពិសេសគឺនៅក្រុម
ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕