វៀតណាម - កាណាដាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា លើកទីពីរនៅដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

វៀតណាម - កាណាដាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៧ និងបានឈានដល់ការអនុវត្តកិច្ចព្រមព្រៀងជឿន លឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ ភាគីទាំងពីរបានឯកភាពជំរុញ ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងបរិបទដែលវៀតណាមជាដៃគូពាណិជ្ជ កម្មធំជាងគេរបស់កាណាដានៅក្នុងអាស៊ាន ហើយកាណាដាជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាមក្នុងតំបន់។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានអះអាងថា នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ ក្នុងឆ្នាំដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០ -២០២១។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមមានបញ្ហាសមុទ្រខាងកើតនិងទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ