វៀតណាម កម្ពុជា និងឡាវបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

(VOVWORLD) -នាថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានប្រព្រឹត្តិទៅសន្និសីទត្រីភាគីថ្នាក់រដ្ឋមន្ត្រីលើកទី ១៧ រវាងវៀតណាម កម្ពុជា និងឡាវ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋលេខាធិការក្រសួងនគរបាលវៀតណាមបានអញ្ជើញចូលរួមសន្និសីទនេះ។
វៀតណាម កម្ពុជា និងឡាវបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (internet)

អញ្ជើញថ្លែងនៅទីនេះ លោក Le Quy Vuong បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការដែលប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវបានជួបប្រជុំជាប្រចាំឆ្នាំ សំដៅផ្លាស់ប្ដូរមតិ និងចែករំលែកទស្សនៈ ក៏ដូចជាបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ព្រមទាំងអះអាងនូវការសន្យារបស់កងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់វៀតណាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយភាគីកម្ពុជា និងឡាវ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិយាយរួម និងគ្រឿងញៀននិយាយដោយឡែក ដើម្បីប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ