វៀតណាម - គោលដៅជាទីជក់ចិត្តសម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង
(VOVWORLD) -នេះជាលើកដំបូងហើយ ដែលភ្ញៀវទេសចរកូរ៉េខាងត្បូង ទៅទស្សនាវៀតណាមក្នុង ១ ត្រីមាសបានហួសពីកម្រិត ១ លាននាក់។ KTO ព្យាករណ៍ថាជាមួយនឹងកំណើនដូចនាបច្ចប្បន្ននេះ ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅទស្សនាវៀតណាមអាចមានចំនួនជាង ៤ លាននាក់ក្នុងឆ្នាំនេះ។
ស្ពាន មាស (ខេត្ត Da Nang) គឺជាគោលដៅទេសចរណ៍ថ្មីមួយដែលទាក់ទាញអ្នកទេសចរអន្តរជាតិ |
នាថ្ងៃទី ១៦ ខែឧសភា អង្គការទេសចរណ៍កូរ៉េខាងត្បូង (KTO) បានប្រកាសរបាយការណ៍មួយថា៖ ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ បរិមាណភ្ញៀវទេសចរកូរ៉េខាងត្បូងសរុបចំនួន ១,១១ លាននាក់បានទៅទស្សនាវៀតណាម កើន ២៤ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
នេះជាលើកដំបូងហើយ ដែលភ្ញៀវទេសចរកូរ៉េខាងត្បូង ទៅទស្សនាវៀតណាមក្នុង ១ ត្រីមាសបានហួសពីកម្រិត ១ លាននាក់។ KTO ព្យាករណ៍ថាជាមួយនឹងកំណើនដូចនាបច្ចប្បន្ននេះ ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅទស្សនាវៀតណាមអាចមានចំនួនជាង ៤ លាននាក់ក្នុងឆ្នាំនេះ។
ប្រភពព័ត៌មានទេសចរណ៍នានាបានឲ្យដឹងថា៖ វៀតណាមបានក្លាយជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ សម្រាប់ជនជាតិកូរ៉េខាងត្បូងដោយមានតម្លៃសមរម្យ និងសេវាកម្មសម្បូរបែប៕