វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន
|
វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន (TTXVN) |
(VOVworld)_នាព្រឹកថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam និងជាប្រធានគណៈកម្មាធិការជាតិស្ដីអំពីការបង្ការប្រឆាំងអេដស៍ និងការបង្ការប្រឆាំងគ្រឿងញៀន ពេស្យាចារវៀតណាម បានអញ្ជើញទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនលោក កែគឹមយ៉ាន។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការដែលវៀតណាម និងកម្ពុជាពិភាក្សាអំពីស្ថានភាព ចែករំលែកទស្សនៈ រួមសហការដោះស្រាយបញ្ហាគ្រឿងញៀនគឺមានសារៈសំខាន់ណាស់ ។ប្រការនេះបានជួយ លើកកំពស់ប្រសិទ្ធភាពចំពោះកិច្ចការបង្ការប្រឆាំងគ្រឿងញៀននៃប្រទេសទាំងពីរ រួមចំណែកដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ និងបណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសដែលមានខ្សែព្រំដែនរួមគ្នាសំដៅប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀន។ វៀតណាមម្ចាស់ការ សកម្មចូលរួមក្នុងបណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគី ពហុភាគីនៅក្នុងតំបន់ និងក្របខ័ណ្ឌនៃអ.ស.បស្ដីអំពីការបង្ការប្រឆាំងគ្រឿងញៀន ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមកម្ពុជា លោក កែគឹមយ៉ានមានបំណងថា ភាគីទាំងពីរនឹងបន្តបង្កើនសកម្មភាព រួមសហការបង្ការទប់ស្កាត់ប្រឆាំងគ្រឿងញៀននាពេលខាងមុខ។ កម្ពុជាមានបំណងថាវៀតណាមជំរុញខ្លាំង ជួយគាំទ្រចំពោះការសាងសង់គ្រឹះស្ថានផ្ដាច់គ្រឿងញៀនស្ម័គ្រចិត្តដោយផ្អែកលើសហគមន៍ ៕