វៀតណាមកត់ត្រាករណីថ្មីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៥នាក់បន្ថែមទៀត

(VOVWORLD) - ករណីឆ្លង វីរុសទាំង៥នាក់នេះ សុទ្ធតែវិលត្រឡប់មកពីបរទេសវិញ ហើយត្រូវបានធ្វើ ចត្តាឡីស័កភ្លាមមួយរំពេចបន្ទាប់ពីចូលប្រទេស។

នាព្រឹកថ្ងៃទី២២ កក្កដា គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា វៀតណាមបានរកឃើញករណីថ្មី ដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៥នាក់បន្ថែមទៀត បង្កើនចំនួន ករណីឆ្លង Covid-19 សរុបនៅវៀតណាមឡើងដល់៤០១នាក់។ ករណីឆ្លង វីរុសទាំង៥នាក់នេះ សុទ្ធតែវិលត្រឡប់មកពីបរទេសវិញ ហើយត្រូវបានធ្វើ ចត្តាឡីស័កភ្លាមមួយរំពេចបន្ទាប់ពីចូលប្រទេស។

ដូច្នេះហើយ គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២២ កក្កដា វៀតណាមបាន ឆ្លងកាត់រយៈពេល៩៧ថ្ងៃជាប់ៗគ្នាហើយដែលមិនរកឃើញករណីឆ្លងជម្ងឺថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ អ្នកជម្ងឺ Covid-19 ចំនួន៣៦៥នាក់ត្រូវ បានប្រកាសជាសះស្បើយ ចំណែកឯអ្នកជម្ងឺនៅសេសសល់ចំនួន៣៦នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាដោយមានសុខភាពធម្មតា។

ក្នុងពេលជាមួយគ្នានោះ តាមតួរលេខលើគេហទំព័រ worldometers ឲ្យដឹងថា គិតដល់ព្រឹកថ្ងៃទី២២ កក្កដា ចំនួនករណីឆ្លង Covid-19 លើទូទាំង សកលលោកបានហួសពី១៥លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង៦១៨ ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ