វៀតណាមកត់ត្រាបន្ថែមអ្នកឆ្លង Covid-19 ចំនួន២០នាក់ថ្មីបន្ថែមទៀត

(VOVWORLD) - ក្នុងនោះ អ្នកជម្ងឺ ៤នាក់នៅខេត្ត ក្វាងណាម ១១នាក់នៅទីក្រុងដាណាំង ១នាក់នៅខេត្ត ហាយយឿង និង៤នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលមកទីក្រុងហូជីមិញ។

គិតពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១៥ សីហា វៀតណាមបានកត់ត្រាអ្នកឆ្លង Covid-19 ចំនួន២០នាក់ថ្មីបន្ថែមទៀត។ ក្នុងនោះ អ្នកជម្ងឺ ៤នាក់នៅខេត្ត ក្វាងណាម ១១នាក់នៅទីក្រុងដាណាំង ១នាក់នៅខេត្ត ហាយយឿង និង៤នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលមកទីក្រុងហូជីមិញ។

ដូច្នេះហើយ គិតរហូតដល់វេលាម៉ោង១៨ថ្ងៃទី១៥ សីហា វៀតណាមមានអ្នកឆ្លង Covid-19 សរុបចំនួន៩៥០នាក់ ក្នុងនោះ៤៣៧នាក់បានជាសះស្បើយ ហើយចំនួនអ្នកស្លាប់មាន២៣នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ