វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (vov)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ឧបនាយក​រដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅ​បំពេញ​ទស្សនកិច្ចនៅកូរ៉េខាង ត្បូងជាផ្លូវការ ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៣ មករា។ ​ដំណើរទស្សនកិច្ចលើកនេះមាន អត្ថន័យដ៏សែនសំខាន់ ចាប់ផ្តើមអោយរាល់សកម្មភាពសហប្រតិបត្តិការ ផ្លាស់ប្តូរថ្នាក់
ជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៤។ ក្នុងរយៈពេលកន្លងទៅ ទំនាក់ ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងបានមានការបោះជំហាន
ខ្លាំងក្លាលើគ្រប់​វិស័យ។ ចំពោះវៀតណាម កូរ៉េខាងត្បូងជាវិនិយោគិនឈរលំដាប់ថ្នាក់
ទី១ អំពី​បរិមាណគំរោងការណ៍ និងទី៣អំពីទុន និងជាប្រទេសផ្តល់ទុន ODA ធំ​ទីពីរ សំរាប់វៀតណាម ក្នុងដំណាក់កាល ២០១២-២០១៥ ដោយមាន​តំលៃជាង១,២ពាន់ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ