វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
(VOVWORLD) - នារសៀលថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ។តាមរយៈបេសកជននេះ
វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
|
នារសៀលថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ។តាមរយៈបេសកជននេះ ប្រធានរដ្ឋបានផ្ញើសេចក្ដីជូនពរចំពោះលោក Moon Jae –in ដែលបានជ្រើសតាំងជាប្រធានាធិបតីទី១៩របស់កូរ៉េខាងត្បូង និងជឿជាក់ថា៖ក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jae –in កូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លា សម្បូររុងរឿង។ ប្រធានរដ្ឋក៏បានចាត់ទុកថា៖ ភាគីទាំងពីរត្រូវបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនិងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត។
រីឯ លោក Park Won Soon បានសង្កត់ធ្ងន់ថា៖ នេះជាលើកដំបូងប្រធានាធិបតីកូរ៉េខាងត្បូង ចាត់តាំងបេសកជនមកវៀតណាម បានបង្ហាញនូវការយកចិត្តទុកដាក់និងគោរពចំពោះទំនាក់ទំនងជាមួយវៀតណាមនិយាយដោយឡែកនិងអាស៊ាននិយាយរួម។ កូរ៉េខាងត្បូងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការថែមទៀត ជាមួយវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាក់ស្ដែងចូលក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់និងពិភពលោក។
ក៏ក្នុងថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ផងដែរ៕