វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
|
វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦មេសា។ នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៥មេសាបន្ទាប់ពីពិធីទទួលសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលបំណងទទួលប្រធានាធិបតីកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាខាងមុខនេះ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើអោយកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង ជួយឧបត្ថម្ភសហគ្រាសធំៗរបស់កូរ៉េខាងត្បូងសហប្រតិបត្តិការ វិនិយោគនៅវៀតណាម។
នាពេលខាងមុខនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏មានគោលបំណងថា៖រដ្ឋសភាកូរ៉េខាងត្បូងបន្តគាំទ្រ និងផ្តល់អាទិភាពចំពោះវៀតណាម។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖វៀតណាមជានិច្ចកាលចាត់ទុកកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច វៀតណាមកំពុងរៀបចំកែទម្រង់ធនាគារពាណិជ្ជកម្ម និងបង្កលក្ខណះងាយស្រួលជានិច្ចចំពោះធនាគារបរទេស ដែលក្នុងនោះមានធនាគារកូរ៉េខាងត្បូង។
រីឯ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun បានអះអាងថា៖នាពេលខាងមុខនេះ ប្រទេសទាំងពីរ នឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា៖ការទូត សន្តិសុខ និងអប់រំ។
|
ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun |
ក៏ក្ននុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun នៅទីក្រុងហាណូយផងដែរ។