វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១
|
វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១ (vneconomy.vn) |
Vovworld-តាមរបាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិ
នៃសមាគមពាណិជ្ជកម្មកូរ៉េខាងត្បូងដែលបានប្រកាសនាថ្ងៃទី៦ឧសភាថា ក្នុងត្រី
មាសទី១ឆ្នាំ២០១៥ វៀតណាមបានឈានឡើងក្លាយទៅជាទីផ្សារនាំចេញធំទី៣
របស់កូរ៉េខាងត្បូងបន្ទាប់ចិននិងអាមេរិក។ របាយការណ៍នេះបានចាត់ទុកថា ក្នុង
កាលៈទេសៈពាណិជ្ជកម្មសកលលោកមានកំណើនយឺតយាវ ការដែលវៀតណាម
ក្លាយទៅជាទីផ្សារណាំចេញធំទី៣របស់កូរ៉េខាងត្បូងជាព្រឹត្តិការណ៍គួរឲ្យយកចិត្ត
ទុកដាក់។ ជាពិសេសគឺខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) កូរ៉េខាង
ត្បូង-វៀតណាមទើបនឹងបានភាគីទាំងពីរចុះហត្ថលេខាជាផ្លូវការ។ លោក Park Ji
Eun អ្នកប្រមុខក្រុមស្រាវជ្រាវនៃវិទ្យាស្ថានពោលខាងលើបានចាត់ទុកថា ខណៈ
ដែល FTA កូរ៉េខាងត្បូង-វៀតណាមមានសុពលភាពនោះការនាំចេញរបស់កូរ៉េខាង
ត្បូងទៅវៀតណាមនឹងបានកើនឡើងគួរឲ្យកត់សម្គាល់និងវៀតណាមនឹងក្លាយទៅ
ជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញជួរមុខរបស់កូរ៉េខាងត្បូង៕