វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦
|
វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦ |
(VOV)_នាព្រឹកថ្ងៃទី២៩ កុម្ភះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក
Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានដំណើរកិច្ចប្រជុំប្រចាំខែកុម្ភះឆ្នាំ
២០១៦។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានវាយតំ
លៃថា៖ ស្នាដៃសំខាន់បំផុតក្នុងឆ្នាំ២០១៥នេះគឺកំរិតកំណើន GDPទទួលបានជាង
៦,៦៨%។ ក្នុងស្មារតីនេះ លោក Nguyen Tan Dung បានក្រើនរំលឹកបណ្ដាសមាជិក
រដ្ឋាភិបាលម្នាក់ៗ ត្រូវខំប្រឹងប្រែងលើកកំពស់គោលដៅពី៦,៧%ឡើងដល់៧%
ក្នុងឆ្នាំ២០១៦ ផ្អែកទៅលើមូលដ្ឋានខឿនសេដ្ឋកិច្ចកំពុងស្ដាឡើងវិញ ក្នុងឆ្នាំ ២០១៥
និងបណ្ដាឆ្នាំជាបន្តបន្ទាប់។
ស្ដីអំពីស្ថានភាពក្នុងរយៈពេល២ខែដើមឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក
Nguyen TanDung បានវាយតំលៃថា៖ ទោះបីជារយៈពេលសំរាកបុណ្យចូលឆ្នាំថ្មីប្រ
ពៃណីវែង ៩ថ្ងៃក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ប្រទេសជាតិបន្តទទួលបាន
សមិទ្ធិផលសកម្មជាច្រើនលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានស្នើអោយស្ថាប័ន
គ្រប់ជាន់ថ្នាក់និងតំបន់ បន្តយកចិត្តទុកដាក់ថែមទៀត ចំពោះភារកិច្ចកែលំអរបែប
ផែន បង្កើតបរិយាកាសវិនិយោគ អាជីវកម្ម កាន់តែបើកទូលាយ ងាយស្រួលជាង
ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លៀតយកគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងបាន
ចុះហត្ថលេខា ដើម្បីបង្កើនការទាក់ទាញវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៕