វៀតណាមខំប្រឹងប្រែងសម្រេចគោលដៅទំហំពាណិជ្ជកម្មនាំចេញជលផលបាន៧,៥ពាន់លានUSD ក្នុងឆ្នាំ២០១៧
|
វៀតណាមខំប្រឹងប្រែងសម្រេចគោលដៅទំហំពាណិជ្ជកម្មនាំចេញជលផលបាន៧,៥ពាន់លានUSD ក្នុងឆ្នាំ២០១៧ |
(VOV)_ តាមសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាមថា៖ទំហំពាណិ
ជ្ជកម្មនាំចេញជលផលក្នុងឆ្នាំ២០១៧ មានយថាទស្សន៍កើន៥% និងអាចទទួលបាន
៧ពាន់៥រយលានដុល្លារអាមេរិក។ មុខទំនិញមួយក្នុងចំណោមមុខទំនិញមានប្រាក់ចំ
ណូលនាំចេញខ្ពស់ជាងគេគឺបង្កង។ ដើម្បីលើកកំពស់តំលៃនាំចេញបង្កង លោក Vu
Duyen Hai អនុប្រធាន នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសហប្រតិបត្តិ
ការអន្តរជាតិ ( អគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ)
បានអោយដឹងថា៖ផ្នែកជលផលនឹងរៀបចំគំរោងផែនការអភិវឌ្ឍន៍របរចិញ្ចឹមបង្កង
នេះប្រកបដោយសមស្រប មានប្រសិទ្ធភាពចីរភាព៖
“យើងខ្ញុំនឹងរៀបចំឡើងវិញ សំរាប់ប្រជាជនចូលរួមសហករណ៍ ដើម្បីធានា
ផលិតកម្មតាមការកំណត់ និងគ្រប់គ្រងបានគុណភាពផលិតផលល្អប្រសើរ។ ជំរុញ
ខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីធានាពូជបង្កងគុណភាពខ្ពស់ កាត់
បន្ថយតំលៃ ធានាសុវត្ថិភាពម្ហូបអាហារ ដើម្បីជលផលវៀតណាមអាចជ្រៀតចូល
ក្នុងទីផ្សារផ្សេងៗលើពិភពលោកបាន៕”