វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1
វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


        Vovworld-ចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី៤វិច្ឆិកានៅទីស្ដីការអ.ស.បនៅក្រុង
New York អាមេរិក គណៈកម្មាធិការទទួលបន្ទុកបញ្ហានយោបាយពិសេសនិងមិន​
ធ្វើ​អាណានិគមមហាសន្និបាតអ.ស.បអាណត្តិទី៧០បានប្រជុំពេញអង្គ​ពិភាគ្សាលើ
ប្រធានបទ ពិនិត្យលើគ្រប់វិស័យសកម្មភាពរក្សាសន្តិភាពរបស់​អ.ស.ប។ ថ្លែងមតិ
នៅសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូ
ដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប អះអាងថា វៀតណាមគោរពនិងគាំទ្រ
សកម្មភាពរក្សាសន្តិភាពនៃអ.ស.បនិងមាន​ការរួមចំណែកសកម្មសំរាប់សកម្មភាពនេះ។
សកម្មភាពរក្សាសន្តិភាពនៃអ.ស.ប​ត្រូវគោរពតាមគោលមាគ៌ាគោលដៅនៃធម្មនុញ្ញ
អ.ស.បនិងគោលការណ៍សារវន្តនៃសកម្មភាពនេះគឺអព្យាក្រិតមិនប្រើប្រាស់កំលាំង
សព្វាវុធលើកលែងតែករណី​ការពារខ្លួនឯងសមស្របនិងត្រូវបានភាគីទាក់ទិននានា
យល់ព្រម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ