វៀតណាមចែករំលែកនូវការឈឺចាប់របស់គ្រួសារជនរងគ្រោះក្នុងការវាយប្រហារនៅអាល្លឺម៉ង់និងស្វីស

វៀតណាមចែករំលែកនូវការឈឺចាប់របស់គ្រួសារជនរងគ្រោះក្នុងការវាយប្រហារនៅអាល្លឺម៉ង់និងស្វីស - ảnh 1
ទិដ្ឋភាពនៃការវាយប្រហារនៅNice (រូបថតៈReuters )

(VOVworld)-នាថ្ងៃទី២០ធ្នូ ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្ម
 របស់វៀតណាមចំពោះរាល់ការវាយប្រហារដោយរថយន្តដឹកទំនិញនៅអាល្លឺម៉ង់
និង​ការវាយប្រហារដោយកាំភ្លើងនៅស្វីសបណ្តាលឲ្យមនុស្សច្រើននាក់ត្រូវស្លាប់
និងរង របួសនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក Le Hai Binh បាន
លើក ច្បាស់ថា៖ “វៀតណាមចូលរួមចែករំលែកនូវការឈឺចាប់និងបាត់បង់ដ៏ធំធេង
របស់គ្រួ សារជនរងគ្រោះព្រមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារ
ទៅលើ ប្រជាជនស៊ីវិលផងដែរ”។

        ក្នុងឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការមានឬមិនមានពលរដ្ឋវៀតណាម
ត្រូវរងផលប៉ះពាល់ដោយការវាយប្រហារនៅអាល្លឺម៉ង់ អ្ន​កនាំពាក្យក្រសួងការបរទេស​
វៀតណាមលោក Le Hai Binh បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ មិនទាន់មាន
ព័ត៌មានថា មានជនវៀតណាមត្រូវរងផលប៉ះពាល់ដោយការវាយប្រហារពោលខាង
លើទេ។​ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានបើកខ្សែ Hotline ប្រចាំ២៤/២៤ម៉ោង
សម្រាប់ទទួល ព័ត៌មាននិងមានការជួយឧបត្ថម្ភបន្ទាន់ពលរដ្ឋវៀតណាមជួបគ្រោះថ្នាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ