វៀតណាមចែករំលែកបទពិសោធន៍ក្នុងការធានាសិទ្ធិរបស់ជនជាតិភាគតិច

(VOVWORLD) - ចាប់ពីថ្ងៃទី ១៦ ដល់ទី ២៧ មេសា ឆ្នាំ ២០១៨ នៅទីស្នាក់ការ អ.ស.ប. នៅ ទីក្រុង New York អាមេរិក វេទិកាអចិន្ត្រៃយ៍របស់ អ.ស.ប. ស្តីអំពីបណ្ដាបញ្ហា នៃជនជាតិភាគតិច (UNFPII) បានរៀបចំសម័យប្រជុំប្រចាំឆ្នាំលើកទី ១៧ ដោយ មានការចូលរួមរបស់ប្រទេសជាសមាជិក អ.ស.ប.  ស្ថាប័នពាក់ព័ន្ធនានា និងអង្គការជនជាតិភាគតិចជាង ១ ពាន់អង្គការ។ 
វៀតណាមចែករំលែកបទពិសោធន៍ក្នុងការធានាសិទ្ធិរបស់ជនជាតិភាគតិច - ảnh 1 វៀតណាមចែករំលែកបទពិសោធន៍ក្នុងការធានាសិទ្ធិរបស់ជនជាតិភាគតិច

ចាប់ពីថ្ងៃទី ១៦ ដល់ទី ២៧ មេសា ឆ្នាំ ២០១៨ នៅទីស្នាក់ការ អ.ស.ប. នៅ ទីក្រុង New York អាមេរិក វេទិកាអចិន្ត្រៃយ៍របស់ អ.ស.ប. ស្តីអំពីបណ្ដាបញ្ហា នៃជនជាតិភាគតិច (UNFPII) បានរៀបចំសម័យប្រជុំប្រចាំឆ្នាំលើកទី ១៧ ដោយ មានការចូលរួមរបស់ប្រទេសជាសមាជិក អ.ស.ប.  ស្ថាប័នពាក់ព័ន្ធនានា និងអង្គការជនជាតិភាគតិចជាង ១ ពាន់អង្គការ។ ចូលរួមពិភាក្សានៅសម័យ ប្រជុំលើកនេះ តំណាងនៃគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមអម អ.ស.ប. បានមានបទថ្លែងមតិដោយសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេស មានជនរួមជាតិទាំង ៥៤ ដោយមានប្រពៃណីសាមគ្គីភាពនិងជួយឧបត្ថម្ភគ្នា ទៅវិញទៅមក។ ដោយមានស្មារតីស្ថបនានិងចែករំលែក អង្គទូតវៀតណាមបាន អះអាងថា៖ ការអភិរក្សភាសានិងអក្សរបស់បណ្ដាជនរួមជាតិភាគតិចជាខ្លឹមសារ អទិភាពមួយក្នុងគោលនយោបាយអប់រំ ព្រមទាំង ចែករំលែកបទពិសោធន៍ ដូចជា ការអនុវត្តសាកពិសោធក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងក្រសួងអប់រំ និងបណ្តុះបណ្ដាលវៀតណាមជាមួយ UNESCO បណ្ដាកម្មវិធីទ្វេភាសាដោយ ឈរលើភាសាកំណើតនៅខេត្តចំនួន ៣ ដែលមានចំនួនជនរួមជាតិភាគតិចជា ច្រើន បោះពុម្ភផ្សាយសៀវភៅតាមជា ២ ភាសា ព្រមទាំង បន្ថែមយ៉ាង ផ្សាយបណ្ដាកម្មវិធីជាភាសាជនជាតិភាគតិចលើស្ថានីយ៍ទូរទស្សន៍និង វិទ្យុសម្លេងទាំងថ្នាក់ជាតិនិងតំបន់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ