វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគោលនយោបាយស្តីពីលំនៅដ្ឋាននៅគណៈកម្មាធិការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ( ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅសម័យ ប្រជុំលើកទី ៥៨ នៃ គណៈកម្មាធិការអភិវឌ្ឍន៍សង្គម ក្រោមប្រធានបទ “លំនៅដ្ឋានដែលមានតំលៃថោក និងការគាំពារសង្គមដើម្បីដោះស្រាយភាពគ្មានផ្ទះសម្បែងស្នាក់នៅ”
ទិដ្ឋភាពនៃសម័យប្រជុំមួយនៅ អ.ស.ប (រូបថត៖ TTXVN) |
ថ្លែងមតិនៅឯសម័យប្រជុំនេះ តំណាងគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថាការដោះស្រាយភាពគ្មានផ្ទះសម្បែង គឺត្រូវទាមទារឱ្យមានក្របខ័ណ្ឌច្បាប់និង គោលនយោបាយពេញលេញ ដោយអះអាងពីតួនាទីសំខាន់នៃប្រព័ន្ធគាំពារសង្គម ដើម្បីជួយដោះស្រាយស្ថានភាពនេះប្រកបដោយប្រសិទ្ធភាព។
តំណាងវៀតណាមក៏បានអះអាងពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុហើយបានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់សង្គមទាំងមូល ហេតុដូច្នេះហើយមនុស្ស គ្រប់ៗរូប ត្រូវការរួមដៃគ្នាដោះស្រាយផងដែរ៕