វៀតណាមចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍន៍កសិកម្មបៃតងនៅក្នុងវេទិកា ECOSOC

(VOVWORLD) -នាថ្ងៃទី ១១ កក្កដា ក្នុងក្របខ័ណ្ឌនៃវេទិកានយោបាយជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) នោះ ថៃ វៀតណាម ប៊ូតាន សហភាពអឺរ៉ុប (EU) UNEP និងស្វីសអាស៊ីបានរួមសហការគ្នារៀបចំព្រឹត្តិការណ៍ "សេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ដែលមានចរិតលក្ខណៈផ្លាស់ប្ដូរចំពោះការអភិវឌ្ឍដោយចីរភាពលើគ្រប់ជ្រុងជ្រោយ"។ 

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានប្រតិភូបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាន តំណាងឲ្យវៀតណាម អញ្ជើញចូលរួម និងថ្លែងសុន្តរកថានៅក្នុងកិច្ចប្រជុំនេះ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានបកស្រាយអំពីសមិទ្ធផលកសិកម្មរបស់វៀតណាម គោលនយោបាយជំរុញកសិកម្មបៃតង ក៏ដូចជាការសាកល្បងចំពោះកសិកម្មដោយចីរភាព។ លោក Dang Dinh Quy បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃគោលគំនិតនានា ដើម្បីនាំគោលនយោបាយ ទៅក្នុងជីវភាពរស់នៅ។

វាគ្មិនមួយចំនួនបានចែករំលែកទស្សនៈរបស់ប្រទេសនិមួយៗនិងអង្គការនានាអំពីដំណោះស្រាយ ដើម្បីជំរុញខឿនសេដ្ឋកិច្ចបៃតង រូបសណ្ឋានផលិតកម្ម និងប្រើប្រាស់ដោយចីរភាព សំដៅនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ