វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ
(VOVWORLD) /  
|
វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ (VOV) |
Vovworld-នាថ្ងៃទី២២មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនលោក
Xi Jinping បានដំណើរការចរចារតាមទូរស័ព្ទក្នុងឱកាសប្រទេសទាំងពីរទើបនឹងរំលឹកខួបអនុស្សាវរីយលើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតនិងប្រជាជននៃ
ប្រទេសទាំងពីកំពុងត្រៀមអំណរបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤។
អគ្គលេខា Nguyen Phu Trong បានស្វាគមន៍រាល់សមិទ្ធិដែលចិនទទួលបានក្នុង
រយៈពេលកន្លងមកនិងប្រសិទ្ធិពរប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយ
នីស្តចិនបន្តដណ្ដើមបានជោគជ័យថ្មីក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយម។
តាងនាមឲ្យបក្សរដ្ឋនិងប្រជាជនចិន អគ្គលេខានិងជាប្រធានរដ្ឋចិនលោក
Xi Jinping បានរាយការណ៍ជាមួយអគ្គលេខា Nguyen Phu Trong អំពីខ្លឹមសារសំខាន់មួយចំនួននៃមហាសន្និបាតនជ្ឈឹមលើកទី៣នៃបក្សកុម្មុយនីស្តចិននា
ពេលកន្លងមក។
ថ្នាក់ដឹកនាំទាំងពីររូបបានវាយតំលៃខ្ពស់វឌ្ឍន៍ភាពនៃទំនាក់ទំនងវៀតណាម
-ចិនក្នុងឆ្នាំ២០១៣ ឯកភាពអំពីទិសដៅធំៗក្នុងរយៈពេលខាងមុខ ខំប្រឹងប្រែងសហការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតត្រូវតាមការយល់ដឹងនិងកិច្ចព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
-VOVWORLD