វៀតណាមចូលរួម “វេទិការការយល់ដឹងអំពីអាស៊ាន”

គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh
 Son បានចូលរួម “វេទិការការយល់ដឹងអំពីអាស៊ាន” ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី
 Rome អ៊ីតាលី ចាប់ពីថ្ងៃទី ២២ ដល់ទី ២៣ មិនា។ ថ្លែងមតិនៅវេទិការ អនុរដ្ឋមន្ត្រី
ការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា៖ គោលដៅនៃវេទិការ​នេះ គឺ ជំរុញ
ការយល់ដឹងរបស់បណ្ដាអង្គភាពអាជីវកម្ម វិនិយោកិនអ៊ីតាលី អំពី អាស៊ានឧទ្ទេសនាម
សក្តានុភាពនិងឪកាសដ៏ធំធេង ដែលបណ្ដាប្រទេសអាស៊ាន ទទួលបាន។ តាមរយៈ
នោះ បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ របស់អ៊ីតាលី និយាយ
ដោយឡែក និង EU និយាយរួម ចំពោះអាស៊ាន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកទំនាក់ទំនង
រវាងអាស៊ានិង EU បានអភិវឌ្ឍន៍ដោយ ឥតឈាប់ឈរ និងបើកទូលាយលើវិស័យជា
ច្រើន ដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម នយោបាយ-សន្តិសុខ វប្បធម៌-សង្គម។ក្នុងឋានៈ
ជាអ្នកសម្របសម្រួលស្តីពី ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិង EU វៀតណាម
នឹងបង្កលក្ខណៈងាយស្រួលឲ្យដំណើរការចរចារនិងកិច្ចសហប្រតិបត្តិការសំដៅបើក
ទូលាយពាណិជ្ជកម្ម រវាងអាស៊ាននិង EU ដើម្បីផលប្រយោធន៍របស់ប្រទេសទាំង
ឡាយ ក៏ដូចជាបណ្ដាអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ