វៀតណាមចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីកិច្ចការពារ ប្រជាជនដែលប្រឈមនឹងគ្រោះទុរ្ភិក្សដោយជម្លោះ

(VOVWORLD) - ចែករំលែកមតិនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប បានអំពាវនាវឲ្យក្រុមប្រឹក្សា សន្តិសុខនិងស្ថាប័ននានារបស់អ.ស.បត្រូវការខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំនះពុះពារលើ “វាលវដ្តសង្សារ” នៃជម្លោះនិងការបាត់សន្តិសុខស្បៀង អាហារ ជាពិសេសគឺក្នុងបរិបទនៃជំងឺឆ្លង Covid-19 នាបច្ចុប្បន្ន។ 
វៀតណាមចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីកិច្ចការពារ ប្រជាជនដែលប្រឈមនឹងគ្រោះទុរ្ភិក្សដោយជម្លោះ - ảnh 1 បណ្ដាតំណាងចូលរួមកិច្ចប្រជុំតាមអនឡាញ (រូបថត៖ UN)

នាថ្ងៃទី២១ មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាម អនឡាញអំពីកិច្ចការពារប្រជាជនដែលត្រូវ ប្រឈមនឹងគ្រោះទុរ្ភិក្សដោយជម្លោះ។ នៅទីនេះ នាយកប្រតិបត្តិកម្មវិធីស្បៀង អាហារពិភពលោក (WFP) លោក David Beasley បានព្រមានអំពីគ្រោះ អាសន្នកើតមាន “មហាគ្រោះទុរ្ភិក្ស” ក្នុងឆ្នាំ២០២០ ព្រមទាំងជម្រាបថា ជំងឺឆ្លង Covid-19 នឹងធ្វើឲ្យបរិមាណមនុស្សដែល ប្រឈមនឹងគ្រោះអាសន្នស្លាប់ ដោយសារគ្រោះទុរ្ភិក្សក្នុងឆ្នាំ២០២០ឡើងដល់ទី២៦៥លាននាក់។

ចែករំលែកមតិនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប បានអំពាវនាវឲ្យក្រុមប្រឹក្សា សន្តិសុខនិងស្ថាប័ននានារបស់អ.ស.បត្រូវការខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំនះពុះពារលើ “វាលវដ្តសង្សារ” នៃជម្លោះនិងការបាត់សន្តិសុខស្បៀង អាហារ ជាពិសេសគឺក្នុងបរិបទនៃជំងឺឆ្លង Covid-19 នាបច្ចុប្បន្ន។ លោកឯក អគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការរក្សាជំនួយឧបត្ថម្ភមនុស្សធម៌ សម្រាប់ប្រជាជន អ.ស.បនិងសហគមន៍អន្តរជាតិត្រូវសហប្រតិបតិ្តការគ្នា ទ្រទ្រង់ការស្ដារឡើងវិញក្រោយជម្លោះ បង្កើតការងារធ្វើសម្រាប់ប្រជាជន រក្សាប្រភពផ្គត់ផ្គង់ស្បៀងអាហារ ចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បី កសាងសន្តិភាពនិងធានាសន្តិសុខស្បៀងអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ