វៀតណាមចូលរួមក្នុងការប្រឡងជួយសង្គ្រោះនៅម៉ាឡេស៊ី

(VOVWORLD) - នាថ្ងៃទី ១៨ ខែកក្កដានៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅការប្រឡងជួយសង្រ្គោះ អន្ដរជាតិម៉ាឡេស៊ី ឆ្នាំ ២០១៩ ដោយមានការចូលរួមពីក្រុមចំនួន ៨ មកពី ៧ប្រទេសនិងតំបន់ដែនដី ក្នុងនោះមានវៀតណាមផងដែរ។ 
វៀតណាមចូលរួមក្នុងការប្រឡងជួយសង្គ្រោះនៅម៉ាឡេស៊ី - ảnh 1ក្រុមវៀតណាមត្រៀមសម្រាប់វិញ្ញាសារសង្គ្រោះមនុស្សក្នុងរថយន្ត (រូបថតៈ TTXVN) 

ការប្រឡងនេះមានគោលបំណងចែករំលែកបទពិសោធន៍រវាងប្រទេសនានាក្នុងការ ងារជួយសង្គ្រោះ ព្រមទាំងបង្កើតឱកាសសម្រាប់អ្នកជួយសង្គ្រោះអនុវត្តន៍ជាក់ស្តែងការងារជួយសង្គ្រោះដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។

ក្រុមវៀតណាមមានសមាជិកចំនួន ៥ នាក់ ដឹកនាំដោយលោក Dao Duy Thuong អនុប្រធានការិយាល័យកិច្ចការពន្លត់អគ្គីភ័យនាយកដ្ឋានប៉ូលីសពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃក្រសួងនគរបាល។ បន្ទាប់ពីរយៈពេល ៥ នាទីត្រៀមរៀបចំមក ក្រុមវៀតណាមបានចាប់ផ្តើមអនុវត្តន៍វិញ្ញាសារប្រឡង។ នៅចំពោះមុខអ្នកជំនាញទទួលបន្ទុកវិញ្ញាសារនីមួយៗក្រុមវៀតណាមបានបញ្ចប់ការប្រឡងក្នុងរយៈពេលជាង ៣០នាទីហើយស្ថិតក្នុងចំណោមក្រុមឈានមុខ។ អ្នកជំនាញបានវាយតម្លៃថាក្រុម វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យការប្រឡងជាពិសេសការត្រៀមរៀបចំការថែទាំជនរងគ្រោះនិងការសម្របសម្រួលក្នុងក្រុមផងដែរ។

លោក Dao Duy Thuong បានអោយដឹងថា តាមរយៈការប្រឡងនេះ សមាជិកនៃក្រុមបានទាញយកនូវបទពិសោធន៍ដ៏មានតម្លៃជាច្រើន  ហើយប្រការនេះ បានរួមចំណែក បំប៉នជំនាញសម្រាប់សមាជិកម្នាក់ៗនាពេលខាងមុខជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ