វៀតណាមចូលរួមកសប្ដាហ៍វប្បធម៌អន្តរជាតិនៅម៉ិកស៊ីក
|
វៀតណាមចូលរួមកសប្ដាហ៍វប្បធម៌អន្តរជាតិនៅម៉ិកស៊ីក (Vietnam+) |
(VOV)_ចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មិនា ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅម៉ិកស៊ីកនិងបណ្ដាស្ថាប័នតំណាងកាទូតរបស់ប្រទេសជាសមាជិកសមាគមប្រជាជាតិ
អាស៊ីអាគ្នេយ៍ (ASEAN) ប្រចាំនៅម៉ិកស៊ីក ដូចជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម
បានចូលរួមសប្ដាហ៍ជួបប្រាស្រ័យវប្បធម៌អន្តរជាតិ Naucalpan ២០១៧ នៅឧទ្យាន
Naucalli ។
នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជួបប្រាស្រ័យវប្បធម៍អន្តរជាតិ Naucanpal ឯកអគ្គរដ្ឋ
ទូតវៀតណាមលោកស្រី Le Linh Lan រួមជាមួយឯកអគ្គរដ្ឋទូត ប្រទេសថៃ ឥណ្ឌូនេស៊ី
និងហ្វីលីពីនបានកាត់ខ្សែបូបើកការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស រមណីយដ្ឋាន
ក៏ដូចជា ជីវភាពរស់នៅខាងវប្បធម៌នៃបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
លំហវប្បធម៌រូបភាពរបស់វៀតណាមបង្ហាញអំពីអាវផាយប្រពៃណីរបស់នារីវៀតណាម
និង ឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌពិភពលោកជាដើមនោះបាននាំមក
ដល់ផ្សារណាត់នេះនូវបរិយាកាសវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ៕