វៀតណាមចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពដល់កិច្ចប្រជុំមេដឹកនាំអាស៊ាន
(VOVWORLD) - នោះគឺជាការបញ្ជាក់របស់អនុរដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Nguyen Quoc Dung នៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដែលទើបតែបិទបញ្ចប់នៅប្រទេសឥណ្ឌូនេស៊ី។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន។ (រូបថត៖ TTXVN) |
បើតាមលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បណ្ដាមតិយោបល់ សំណើររបស់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅឯកិច្ចប្រជុំនេះ សុទ្ធតែទទួលបានការ យល់ព្រមនិងការចែករំលែកខ្ពស់ ពីថ្នាក់ដឹកនាំអាស៊ាន ដោយឆ្លើយតបចំក្ដីកង្វល់រួមនិង អាទិភាពរបស់អាស៊ាននាបច្ចុប្បន្ន ជាពិសេសគឺការគ្រប់គ្រងជម្ងឺរាតត្បាត កូវីដ ១៩ ជំរុញការស្ដារឡើងវិញ និងវិធីឆ្លើយតបដោយមានប្រសិទ្ធភាពនឹងបញ្ហាដែលកើតឡើង។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជំរុញយ៉ាងប៉ិនប្រសបលទ្ធផល ដែលសម្រេចបានក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២០របស់វៀតណាម ហើយរួម បញ្ចូលបញ្ហាខ្លះៗដែលពាក់ព័ន្ធដល់ផលប្រយោជន៍របស់វៀតណាមដូចជា បញ្ហា សមុទ្រខាងកើត ទន្លេមេគង្គ ទៅក្នុងទិសដៅសហប្រតិបត្តិការរបស់អាស៊ាន។ លោក នាយករដ្ឋមន្រ្តីបានស្នើឲ្យអាស៊ានត្រូវការយកចិត្តទុកដាក់ដល់ការបង្រួញគម្លាតអភិវឌ្ឍនៅតាមអនុតំបន់ ក្នុងនោះមានអនុតំបន់មេគង្គ ជាពិសេសគឺក្នុងបរិបទដែលវិបត្តិ កូវីដ ១៩ កំពុងបណ្ដាលឲ្យគម្លាតអភិវឌ្ឍក្នុងអាស៊ានកាន់តែធំជាង។ ដើម្បីរក្សារឹងមាំ មជ្ឈភាពរបស់អាស៊ានក្នុងបរិយាកាសយុទ្ធសាស្ត្រពោរពេញទៅដោយការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនេះ ជំនឿទុកចិត្តនិងសុឆន្ទៈរបស់ភាគីនានា គួរតែត្រូវបានបង្ហាញដោយ សកម្មភាពជាក់ស្ដែង ជៀសវាងការធ្វើឲ្យភាពតានតឹងកើនឡើង និងស្ថានភាពស្មុគ ស្មាញជាង។ អាស៊ានត្រូវការរក្សាជំហរជាគោលការណ៍អំពីបញ្ហាសមុទ្រខាងកើត ក្នុង នោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ គោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ព្រមទាំងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ សម្រេចឲ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយមានសុពល ភាពនិងប្រសិទ្ធភាព។បណ្ដាសំណើររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អំពីវិធីដែលអាស៊ានចូលរួមជួយឧបត្ថម្ភ មីយ៉ាន់ម៉ា ក៏សមស្របនឹងមតិរួមរបស់ថ្នាក់ ដឹកនាំអាស៊ានផ្សេងៗផងដែរ។ នោះគឺត្រូវចាត់បញ្ជូនតំណាងរបស់អាស៊ានទៅកាន់ មីយ៉ាន់ម៉ាដើម្បីស្វែងយល់ស្ថានភាពជាក់ស្ដែង ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ជំរុញកិច្ច សន្ទនា ស្វែងរកដំណោះស្រាយ ទន្ទឹមនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ ឧបត្ថម្ភមនុស្សធម៌ជូនប្រជាជន។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏មាន សកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួនផងដែរ៕