វៀតណាមចូលរួមបុណ្យកាសែតមនុស្សធម៌នៅបារាំង
|
អនុប្រធានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម
លោកLe Khanh Haiថ្លែងមតិក្នុងពិធី |
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំងបាន
ឲ្យដឹងថា រូបថតអំពីវៀតណាមជាច្រើន បានតាំងបង្ហាញនៅមណ្ឌលផ្សព្វផ្សាយ ទេសចរណ៍និងស្តង់តាំងបង្ហាញរបស់កាសែត Nhan dan ក្នុងបុណ្យកាសែតមនុស្ស
ធម៌លើកទី៨៤ ដែលប្រព្រឹត្តទៅក្នុងអំឡុង៣ថ្ងៃ គឺពីថ្ងៃទី១២ដល់១៤ កញ្ញានៅ
ជាយទីក្រុងបារីស(បារាំង)។ ប្រការគួរឲ្យគត់សម្គាល់គឺ មណ្ឌលផ្សព្វ ផ្សាយទេសចរ
មានឈ្មោះថា “លំនៅដ្ឋានវៀតណាម” ទាក់ទាញបានការយកចិត្តទុកដាក់ របស់អតិថិជនជាច្រើនកុះករ។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោកLe Khanh Hai បានសង្កត់ធ្ងន់ថា៖
“ផ្នែកទេសចរណ៍វៀតណាម ជានិច្ចកាលបានកំណត់ថា បារាំងជាទីផ្សារ
ស្នូល១ និងពិធីបុណ្យកាសែតនេះជាព្រឹត្តការពោពេញទៅដោយអត្ថន័យ រួម ចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេស
ទាំងពីរ។ នេះក៏ជាឱកាស ដើម្បីប្រទេសទាំងពីរក្រឡែកមើលឡើងវិញ នូវ
ដំណាក់កាលអភិវឌ្ឍន៍ និងឆ្ពោះទៅយថាទស្សន៍សហប្រតិបត្តិការដ៏ភ្លឺស្វាង
ជាងនាពេលអនាគត”៕