វៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើជ័យជំនះរបស់បដិវត្តន៍Sandino

វៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើជ័យជំនះរបស់បដិវត្តន៍Sandino - ảnh 1
ប្រជាជននីហ្តារ៉ាហ្គ័រចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥
នៃទិវាបដិវត្តន៍Sandinoទទួលការជោគជ័យ (រូបថត៖TTXVN)


(VOVworld) - នាយប់ថ្ងៃទី១៩ កក្កដា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវា
បដិវត្តន៍Sandinoទទួលការជោគជ័យ (១៩ កក្កដា ១៩៧៩-១៩ កក្កដា ២០១៤) បាន
ប្រព្រឹត្តទៅ នៅរដ្ឋធានីមែនណាហ្គ័ររបស់ប្រទេសនីហ្តារ៉ាហ្គ័រ។គណៈប្រតិភូវបក្ស
កុម្មុយនីសវៀតណាម ដឹកនាំដោយលោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង
ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានចូលរួមពិធីនេះ។ថ្លែងមតិនៅ
ទីនេះ ប្រធានាធិបតីនីហ្តារ៉ាហ្គ័រលោក Daniel Ortega បានរំលឹកឡើងវិញនូវទំព័រ
ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង ការតស៊ូដើម្បីខឿនឯករាជ្យតាមសតិអារម្មណ៍របស់អ្នកបដិវត្តន៍
Augusto Cesar Sandino ដោយមហាគឺជាជ័យជំនះរបស់បដិវត្តន៍ Sandino នាថ្ងៃទី១៩
កក្កដា ១៩៧៩ ​ដែលបានដួលរំលំរបបផ្ដាច់ការ Somoza។អំពីភារកិច្ចនាពេលខាងមុខ
របស់បដិវត្តន៍Sandino លោក Daniel Ortega បានសង្កត់ធ្ងន់ថា នីការ៉ាហ្គ័រត្រូវបន្តពង្រឹង
សាមគ្គីភាពជាតិ ប្រយុទ្ធប្រឆាំងគ្រោះអត់ឃ្លានជំរុញកិច្ចសហប្រតិបតិ្តការ និងការ
ផ្សារភ្ជាប់ជាមួយប្រទេសនានានៅក្នុងតំបន់ដើម្បីឆ្លង់កាត់ការសាកល្បងក្នុងសម័យ
ថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ