|
វៀតណាមចូលរួមមហោស្រពផ្សាររាត្រីអាស៊ាន អាស៊ីអាគ្នេយ៍ ២០១៧
នៅនូវែលហ្សេឡង់ (http://baotintuc.vn/) |
(VOV)_មហោស្រពផ្សាររាត្រីអាស៊ាន ២០១៧ (ASEAN Night Market) ត្រូវបានប្រព្រឹត្តិ
ទៅចាប់ពីថ្ងៃទី ១ ដល់ ២ មេសា នៅរដ្ឋធានី Wellington របស់នូវែលហ្សេឡង់ ។មហោស្រព
នេះបានប្រារព្ធឡើងពីរឆ្នាំម្ដងដោយមានការសហការរៀបចំរបស់មូលនិធិ Asia – New
Zealand Foundation ក្រុមប្រឹក្សាទីក្រុង Wellington និងគណៈកម្មាធិការអាស៊ានប្រចាំ
នៅ Wellington (ACW) ដែលរួមមានប្រទេសទាំង ៦ អាស៊ានគឺវៀតណាម ឥណ្ឌូនេស៊ី
ម៉ាឡេស៊ី ហ្វីលីពីនសិង្ហបុរី និងថៃ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីបណ្ដាខឿនវប្បធម៌
ផលិតផលសប្បកម្មវិចិតសិល្បៈនិងម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន។
ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់បានចូលរួមមហោស្រពនេះ
ហើយបានតាំងបង្ហាញផលិតផលសិប្បកម្មវិចិតសិល្បៈ និងបានផ្គត់ផ្គង់ព័ត៌មានស្ដីអំពីទេសចរណ៍វៀតណាម។បណ្ដាប្រទេសជាសមាជិកអាស៊ានបាននាំមកនូវឈុតសម្តែងសិល្បៈ
ជាប្រពៃណីរបស់ជនជាតិខ្លួន ហើយបានរៀបចំស្តង់ទំនិញតាំងបង្ហាញផលិតផលសិប្ប
កម្មវិចិតសិល្បៈ និងជាពិសេសមានស្តង់ម្ហូបអាហារជនជាតិដោយមានរសជាតិសំបូរបែប
របស់អាស៊ានផងដែរ៕