វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន

វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន - ảnh 1
វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន (Image: Vietnam+)

(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ័ឯក
 Phung Quang Thanh បានចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងបណ្ដា ប្រទេសជាសមាជិកអាស៊ានដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Honolulu រដ្ឋ Hawaii
(អាមេរិក) ចាប់ពីថ្ងៃទី ១ ដល់ទី ៣ មេសា។ វេទិការនេះគឺជាឱកាសដើម្បី រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកនិងសមភាគីរបស់បណ្ដាប្រទេស
អាស៊ាន ពិភាក្សានិងចែករំលែកទស្សនៈអំពីអនាគតសុវត្ថិភាពនិងសន្តិភាព
ក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក និយាយរួម និងក្នុងតំបន់អាស៊ី-អាគ្នេយ៍ និយាយ
ដោយឡែក។ ការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារប្រទេស
រវាងអាមេរិក និងអាស៊ានលើវិស័យជាក់ស្តែង ដូចជា ការជួយឧបត្ថម្ភនិងដោះ
ស្រាយផលវិបាក នៃគ្រោះធម្មជាតិគឺជាខ្លឹមសារដែលទទួលបានការយកចិត្ត
ទុកដាក់ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ