វៀតណាមចូលរួមវេទិការសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ិចស៊ីកូ
|
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោកNguyen Hanh Phuc
(រូបថតៈ An Đăng/TTXVN) |
(VOVworld)-ក្នុងរយៈពីថ្ងៃទី១៣ដល់១៦មករា គណៈប្រតិភូសមាជិករដ្ឋសភាវៀត
ណាម ដឹកនាំដោយលោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាវៀត
ណាម ចូលរួមសន្និសីទជាប្រចាំលើកទី២២ វេទិការសមាជិក សភាអាស៊ី-ប៉ាស៊ី
ហ្វិក (APPF)ដែលប្រារព្វឡើងនៅម៉ិចស៊ីកូខាងលិច។ ថ្លែងមតិក្នុងសន្និសីទ លោក
Nguyen Hanh Phuc សង្កត់ធ្ងន់ថា វៀតណាមមានការ ផ្តួចផ្តើមគំនិតម្ចាស់ការ
និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។ តាមលោកNguyen Hanh Phuc ថា រដ្ឋ
សភាវៀតណាមសន្យាធ្វើល្អតួនាទីការទូតអន្តរសភា រួមចំណែកចូលក្នុងការ
អនុវត្តន៍ប្រកបដោយជោគជ័យកិច្ចការបរទេស ក្នុងនោះមានការរក្សាបរិយាកាស
សន្តិភាព បង្កលក្ខណៈងាយស្រួលសម្រាប់ ដំណើការជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ការពារ អធិបតេយ្យភាព និងបូរណភាពដែនដី។
ក្នុងរយៈពេលចូលរួមសន្និសីទ គណៈប្រតិភូវៀតណាមរួមជាមួយតំណាង
អន្តរជាតិ បានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានវិស័យសេដ្ឋកិច្ច នយោបាយ
សន្តិសុខជាដើម៕