វៀតណាមចូលរួមសកម្មភាពចាប់ផ្តើមឆ្នាំប្រធានអាស៊ាន២០១៦របស់ឡាវ

វៀតណាមចូលរួមសកម្មភាពចាប់ផ្តើមឆ្នាំប្រធានអាស៊ាន២០១៦របស់ឡាវ - ảnh 1
ពិធីប្រគល់ដំណែងប្រធានគណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍
អាស៊ាន (CPR) រវាងម៉ាឡេស៊ីនិងឡាវ


(VOVworld)-ក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ានបានឲ្យដឹងថា នាថ្ងៃទី​៨
មករា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុង Jakarta បានប្រព្រឹត្ត ទៅពិធីផ្ទេរប្រគល់ដំណែងប្រធានគណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍អាស៊ាន
(CPR) រវាងម៉ាឡេស៊ីនិងឡាវ និងកិច្ចប្រជុំ CPR ដំបូងក្នុងឆ្នាំ២០១៦នេះ ដោយ​
មានការចូលរួមរបស់តំណាងអចិន្ត្រៃយ៍ (PR) នៅអាស៊ាន រួមទាំងអគ្គលេខាធិការ
អាស៊ាន លោក Le Luong Minhទៀតផង។ ថ្លែងមតិក្នុងពិធី លោក​Le Luong Minh
បាន វាយតម្លៃខ្ពស់នូវលទ្ធផលដែលទទួលបានក្នុងឆ្នាំប្រធានអាស៊ាន២០១៥ ជាពិ
សេស សហគមន៍អាស៊ានបានចាប់បដិសន្ធិ ជាការគូសសញ្ញាប្រវត្តិសាស្ត្រ ក្នុងដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន ក៏បាន
ណអះអាងថា ដោយគោលដៅកសាងសហគមន៍អាស៊ានដែលឆ្ពោះទៅ ប្រជាជននិងយកប្រជាជនធ្វើជាមជ្ឈមណ្ឌល នោះអាស៊ានត្រូវផ្តោតសំខាន់ទៅលើ ការរក្សាអត្តសញ្ញាណរួមនិងមនសិការសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ