វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់


វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់ - ảnh 1
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់ (VOV)

        Vovworld-នាថ្ងៃទី១៧មករាសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើក​ទី
៧​បានប្រព្រឹត្តទៅនៅទីក្រុងប៉ែកឡាំងដោយមានការចូលរួមរបស់ដំណាងនៃ​
ប្រទេសជាង៧០ក៏ដូចជាដំណាងអង្គការស្បៀងអាហារនិងកសិកម្មអង្គការ
​សហប្រជាជាតិ (FAO) និងធនាគារពិភពលោក (WB)។ គណៈប្រតិភូវៀត​ណាម
​ដឹកនាំដោយលោក Cao Duc Phat រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ​បាន
ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ។

        នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍អំពាវនាវបង្កើត​ក្រប
ខ័ណ្ឌនយោបាយជិតស្និទ្ធសំរាប់ខឿនសេដ្ឋកិច្ចជីវសាស្ត្រដ៏ចីរភាពរួមដៃ​ប្រឆាំងភាព
ក្រីក្រស្ថានភាពខ្វះជីវជាតិ។ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា​ភាគី​ចូលរួមនានាត្រូវ
បង្កើតក្របខ័ណ្ឌសំរាប់ខឿនកសិកម្មសំដៅឆ្លើយតបនឹងតម្រូវការកាន់តែបានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីស្បៀងអាហារក៏ដូចជាប្រភព​វត្ថុធាតុដើមកកើតឡើង
វិញ។

        មុននោះនៅវេទិការសកលលោកស្ដីពីស្បៀងអាហារនិងកសិកម្ម (GFFA)
រដ្ឋមន្ត្រី Cao Duc Phat បានចាត់ទុកថា​ វេទិការនេះជាថ្មីម្ដងទៀតសង្កត់​ធ្ងន់ទៅ​លើ
តួនាទីអភិវឌ្ឍន៍កសិកម្មដើម្បីធានាអំពីស្បៀងអាហារសំរាប់ប្រជាជនលើ​ទូទាំង
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ