វៀតណាមចូលរួមសន្និសិទរដ្ឋមន្រ្តីពាណិជ្ជកម្មAPEC18

វៀតណាមចូលរួមសន្និសិទរដ្ឋមន្រ្តីពាណិជ្ជកម្មAPEC18 - ảnh 1
រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម Vu Huy Hoang
 (រូបថតៈ Internet)

(VOVworld)-ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) សន្និសិទរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC លើកទី ១៨(MRT 18)បានប្រព្រឹត្តទៅ
នៅ Kazan សហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ៤ ដល់ទី៥មិថុនា។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម Vu Huy Hoangបានចូលរួមសន្និ
សិទនេះ។ នៅក្នុងសន្និសិទ បណ្តារដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសថា គំាទ្រ ព្រព័ន្ធពាណិជ្ជកម្មពហភាគី និងប្រឆំាងលិទ្ធិគំាពានិយម។ បណ្តារដ្ឋមន្ត្រីក៏បាន ឯកភាពលើវិស័យWTOមួយចំនួន អាចនឹងជម្រុញបានក្នុងរយៈពេលខាងមុខ ក្នុងនោះមានការស្វែងរករបៀបទាក់ទងផ្ទាល់ថ្មីដើម្បីជំរុញវង់ចរចារ Doha។ នៅ
ខាងក្រៅសន្និសិទ រដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម Vu Huy Hoang បានចូលរួមកិច្ចប្រជុំ រដ្ឋមន្តី្រនៃបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងដៃគូរ អន្តរប៉ាស៊ីហ្វិក(TPP)ដើម្បីពិភាក្សាអំពីរាល់ដំណោះស្រាយជំរុញ កិច្ចចរចារ និងការចូលរួមរបស់សមាជិកថ្មី។ ទន្ទឹមនឹងនោះ រដ្ឋមន្រ្តី Vu Huy Hoang ក៏បាន មានជំនួបធ្វើការទ្វេភាគីជាមួយបណ្តារដ្ឋមន្រ្តី ប្រធានគណៈប្រតិភូនៃបណ្តាប្រទេស
ជាសមាជិក APEC ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ