វៀតណាមជូនកំណត់ទូតប្រឆាំងជំទាស់ចិនឡើងអគ្គលេខាធិការអង្គការសហប្រជាជាតិ
|
ទីកន្លែងដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou 981 (TTXVN) |
(VOV)_នាថ្ងៃទី ២៨ ឧសភា គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រ
ជាជាតិ បានជូនកំណត់ទូតរបស់ក្រសួងការបរទេសវៀតណាមឡើងអគ្គលេ ខាធិ ការអង្គការសហប្រជាជាតិ លោក Ban Kimoon ដើម្បីប្រឆាំងជំទាស់ចិន រំលោភទៅ លើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ របស់វៀតណាម ចំពោះតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់វៀតណាម តាមការកំណត់របស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី
ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលវៀតណាមនិងចិនជាសមាជិក។ ក្នុងកំណត់ទូតនេះ
វៀតណាមបានបដិសេដជាដាច់ខាតរាល់សេចក្ដីសំអាងរបស់ចិន ថា៖ទីកន្លែងដែល
ចិនបានដាក់ស្ថានីយខួង Haiyan Shiyou 981 ស្ថិតនៅក្នុងតំបន់ប្រជុំកោះដែលចិន
ហៅថា Shi Sa ។ វៀតណាមអះអាងជាថ្មីម្តងទៀតថា៖ ប្រជុំកោះ Shi Sa ដែលចិន
បាននិយាយនោះ គឺជាប្រជុំកោះ Hoang Sa របស់វៀតណាម ដែលចិនបានទន្ទ្រាន
កាន់កាប់ដោយអំពើហឹង្សា នាឆ្នាំ ១៩៧៤។ វៀតណាមស្នើចិនត្រូវដកស្ថានីយខួង
Haiyan Shiyou 981និងនាវាការពារនានាចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់
ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម និងបញ្ចប់រាល់អំពើដែលជះឥទ្ធិពលដល់
សុវត្ថិភាព សន្តិសុខនាវាចរណ៍ ក៏ដូចជាសន្តិភាពស្ថិរភាពនៅក្នុងតំបន់។ កំណត់ ទូតនេះរបស់វៀតណាម ក៏បានអះអាងថា៖ក្រោយពីពេលចិនដកស្ថានីយខួងនេះ
ចេញ ភាគីទាំងពីរនឹងផ្លាស់ប្តូររាល់វិធានការដើម្បីគ្រប់គ្រងស្ថិរភាពសភាពការណ៍
និងបណ្ដាបញ្ហានៅលើសមុទ្ររវាងប្រទេសទាំងពីរ។ គណប្រតិភូវៀតណាមប្រចាំ
នៅ អង្គការសហប្រជាជាតិបានស្នើ អគ្គលេខាធិការ អង្គការសហប្រជាជាតិរក្សារទុកឯកសារនេះ ដូចជាឯកសារជាផ្លូវការរបស់មហាសន្និបាតក្រុមប្រឹក្សារ អង្គការសហប្រជាជាតិ នីតិកាលទី៦៨ដែរ៕