វៀតណមាជានិច្ចកាលគោរពនិងផ្តល់អាទិភាពជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី
|
វៀតណមាជានិច្ចកាលគោរពនិងផ្តល់អាទិភាពជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី(VOV) |
(VOV)_ទទួលសេច្ចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Sidarto Danusubroto បានដឹកនាំ គណប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាឥណ្ឌូនេស៊ី បានអញ្ជើញមកដល់រដ្ឋធានីហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លុវការនៅវៀតណាម។ នាព្រឹកថ្ងៃទី ៣ មិនា ប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung បានជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី
លោក Sidarto Danusubroto។
ប្រធានរដ្ឋសភា Nguyen Sinh Hung បានជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើក
នេះនឹ ងរួមចំណែករឹតបណ្តឹងទំនាក់ទំនងជាងទៀតរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេស ទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិ ការដ៏ល្អប្រសើររវាងវៀតណាមនិងឥណ្ឌូនេស៊ីនិយាយរួម។ ប្រធានរដ្ឋសភា Nguyen
Sinh Hung ក៏បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិត៦ខ របស់ឥណ្ឌូនេស៊ីស្ដីពីសមុទ្រ ខាងកើត និងស្នើភាគីទាំងឡាយក្នុងតំបន់ អនុវត្តយ៉ាងម៉ត់ចត់រាល់កិច្ចព្រមព្រៀង
ដែលបានចុះហត្ថលេខា ដើម្បីធានាសន្តិភាព សន្តិសុខលើសមុទ្រ និងដីគោក ដើម្បី
រួមចំណែកធានាបរិស្ថានសន្តិភាពក្នុងតំបន់។ ប្រធានរដ្ឋសភាវៀតណាម មានគោល
បំណងថា៖រដ្ឋសភានៃប្រទេសទាំងពីររួមសហការជំរុញខ្លាំងរាល់ខ្លឹមសារនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកអោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍
ក្នុងតំបន់ …។ល។
ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Sidarto Danusubroto បានវាយតំលៃខ្ពស់ រាល់សមិទ្ធិផលអំពីការអភិវឌ្ឍនសេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបាន ក្នុងរយៈពេលកន្លងទៅ និងជឿជាក់ថា៖វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មី និងអះអាងនូវតួនាទីរបស់ខ្លួន ក្នុងតំបន់និងអន្តរជាតិ។ លោកប្រធាន Sidarto
Danusubroto ក៏បានឯកភាពជាមួយប្រធានរដ្ឋសភាវៀតណាម លោកNguyen
Sinh Hung អំពីការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចវប្បធម៌ និងអប់រំ៕