វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន
(VOVWORLD) - នារសៀលថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda។
វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន |
(VOV)_នារសៀលថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda។ នៅទីនេះ ឯកអគ្គរដ្ឋទូត Kunio Umemda បានថ្លែងខ្លឹមសារមួយចំនួន ដើម្បីត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចនៅជប៉ុននាពេលខាងមុខ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រកបដោយល្អប្រសើរ។ ឯកអគ្គរដ្ឋទូត Kunio Umeda បានអោយដឹងថា៖ជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងគំរោងការណ៍ថាមពល។ ក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ជប៉នត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍វិស័យឧស្សាហកម្មរថយន្ត ប្រមូលផ្តុំទៅលើសហគ្រាសខ្នាតតូចនិងមធ្យម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន។ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននាពេលខាងមុខនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងថ្នាក់ដឹកនាំរដ្ឋសភា មជ្ឈដ្ឋានអ្នកនយោបាយជប៉ុន និងអញ្ជើញចូលរួមសន្និសីទផ្សេងៗ៕