វៀតណាមជានិច្ចកាលបើកទូលាយទ្វាដើម្បីទទួលបណ្ដាអតីតទាហានអាមេរិក
|
វៀតណាមជានិច្ចកាលបើកទូលាយទ្វាដើម្បីទទួលបណ្ដាអតីតទាហានអាមេរិកមកទស្សនា |
(VOV)_នាថ្ងៃទី២៥ មិនា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូអតីតទា
ហាននៃបណ្ដាសង្គ្រាមនៅឯបរទេស ( VFW) របស់អាមេរិកបានមកបំបេញទស្សន
កិច្ចនៅវៀតណាម តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ មិនា ប្រធានសម្ព័ន្ធសមាគមបណ្ដា
អង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានស្វាគមន៍គណៈប្រតិភូមកបំ
ពេញទស្សនកិច្ចនៅវៀតណាម ហើយអះអាងដែរថា៖ វៀតណាមជានិច្ចកាលបើក
ទូលាយទ្វាទទួលបណ្ដាអតីតទាហានអាមេរិក មកទស្សនា។ លោក Vu Xuan Hong
បានសម្ដែងនូវគោលបំណងថា៖ បណ្ដាសមាជិក VFW យកចិត្តទុកដាក់ថែមទៀត
ចំពោះការផ្លាស់ប្តូរគណៈប្រតិភូនៃភាគីទាំងពីរ តម្រូវការខាងមនុស្សធម៌ ជំនះពុះពារ
លើផលវិបាកដោយសង្គ្រាមនៅវៀតណាម…លៗ។
នៅទីនេះ លោក John Biedrzycki អគ្គមេបញ្ជាការរង ទី១ របស់ VFW បានអោយ
ដឹងថា៖
“ បានទទួលមនោសញ្ជេតនាដ៏កក់ក្តៅរបស់ប្រជាជនវៀតណាម ឃើញការអភិ
វឌ្ឍន៍យ៉ាងសកម្មខាងសេដ្ឋកិច្ច សង្គមរបស់វៀតណាម នាសព្វថ្ងៃ។ ខ្ញុំសប្បាយរីក
រាយជាច្រើន ដោយសារវៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់
វៀតណាម។”
តាងនាមអោយគណៈប្រតិភូ លោក John Biedrzycki ក៏បានសម្ដែងនូវគោល
បំណងបង្កើនការរួមវិភាគទានជាក់ស្ដែងថែមទៀត ចូលក្នុងដំណើការដោះស្រាយផលវិបាកពីសង្គ្រាមដែរ៕