វៀតណាមជានិច្ចកាលប្រគៀសស្មារជាមួយគុយបាលើផ្លូវអភិវឌ្ឍន៍
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបុណ្យជាតិ សាធារណៈរដ្ឋគុយបា (TTXVN) |
(VOV)_នេះគឺជាការអះអាងរបស់លោក Le Hoang Quan ប្រធានគណៈកម្មាធិ
ការ ប្រជាជនទីក្រុងហូជីមិញ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបុ ណ្យជាតិ សាធារណៈរដ្ឋគុយបា (ថ្ងៃទី១មករាឆ្នាំ១៩៥៩-ថ្ងៃទី១មករាឆ្នាំ២០១៣) ដែលត្រូវបានប្រារព្វឡើងនាថ្ងៃទី ៩ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត
ណាម)។ លោក Le Hoang Quan បានអះអាងថា៖ ជាតំបន់មួយដើរតួនាទីជាមជ្ឈ មណ្ឌលក្នុងវិស័យជាច្រើនរបស់ប្រទេសជាតិ ទីក្រុងហជីមិញចាត់ទុកភារកិច្ចរក្សារ
ចំណងសាមគ្គីភាព ភ្លឺស្វាងនៃទំនាក់ទំនងជាភាតរៈវៀតណាម-គុយបា ។ តាម
ប្រធានLe Hoang Quan ថា៖ដោយមានបណ្ដាការផ្លាស់ប្តូរក្នុងគោលនយោបាយ
សេដ្ឋកិច្ច របស់គុយបា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអាចបង្កើនកិច្ចសហ
ប្រតិ បត្តិការក្នុងវិស័យជាច្រើន ដូចជា៖កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មផលិត ទំនិញប្រើប្រាស់ …។ល។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោកស្រី Herminio Lopez Diaz
បានសង្កត់ធ្ងន់ថា៖ ក្នុងការតស៊ូនានារបស់ខ្លួន បដិវត្តន៍គុយបាជានិច្ចកាលទទួលបានចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាម។ នាសព្វថ្ងៃ ក្នុងសភាពការណ៍បច្ចុប្បនកម្មរូបសណ្ឋានខឿនសេដ្ឋកិច្ច បតពិសោធន៍របស់វៀតណាមត្រូវបានចាត់ទុកជាការស្រាវជ្រាវដ៏សំខាន់៕