វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយកាណាដា

(VOVWORLD) -វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកាណាដា។
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយកាណាដា - ảnh 1

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង
មិត្តភាពជាប្រពៃណីជាមួយកាណាដា

  នេះជាការអះអាងរបស់នាយករដ្ឋម្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីកាណាដាលោក Jean Chretien នាថ្ងៃទី ១៨ ឧសភា។ វាយតម្លៃខ្ពស់ចំពោះសំណើរបស់លោក Jean Chretien ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដាលើវិស័យអាកាសចរណ៍នោះ នាយករដ្ឋមន្ត្រីវៀតណាមបានឲ្យដឹងថាវៀតណាមមានអគ្គក្រុមហ៊ុនព្រលានយន្តហោះ (ACV)ដែលធ្វើសកម្មភាពអាជីវកម្មនៅតាមព្រលានយន្តនានា។ លោកសុំឲ្យភាគីកាណាដាធ្វើការជាក់ស្ដែងសំដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយ ACV ឲ្យបានឆាប់។ រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រីកាណាដាមានបំណងរួមជាមួយសហគ្រាសកាណាដាស្វែងរកឱកាសវិនិយោគនិងរកស៊ីនៅវៀតណាម។លោកក៏ឲ្យដឹងទៀតថា កាណាដាមានបទពិសោធន៍ជាច្រើនក្នុងការធានាសន្និសុខសម្រាប់សន្និសីទថ្នាក់អន្តរជាតិ ដូច្នេះអាចចែករំលែកបទពិសោធន៍នេះជាមួយវៀតណាម ក្នុងការធានាសន្និសុខ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ