វៀតណាមជា​និច្ច​កាល​រួមដំណើរ​ជាមួយសហគមន៍អន្តរជាតិ ដើម្បីបោសសម្អាត និង​ឧបត្ថម្ភ​ជនរងគ្រោះដោយសារគ្រាប់បែក​មីន

(VOVWORLD) - នាថ្ងៃទី ៧ តុលា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ប្រធានសន្និសីទត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)  រួមជាមួយតំណាងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា និងដៃគូពាក់ព័ន្ធមួយចំនួន។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលរួមដំណើរជាមួយសហគមន៍អន្តរជាតិក្នុងការកំចាត់មីននិងជួយឧបត្ថម្ភជនរងគ្រោះ ហើយបានគាំទ្រខ្លឹមសារសំខាន់ៗនិងទិដ្ឋភាពមនុស្សធម៌ជាច្រើនក្នុងអនុសញ្ញាពាក់ព័ន្ធ រួមទាំងអនុសញ្ញាអូតាវ៉ាផងដែរ; ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេស ជាពិសេសផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងការកំចាត់មីន និងឧបត្ថម្ភជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ វៀតណាមយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកំចាត់គ្រាប់បែកមីន បង្កើតគោលនយោបាយនិងអនុវត្តន៍វិធានការជាក់លាក់ដើម្បីថែទាំនិងគាំទ្រជនរងគ្រោះ។ វៀតណាមទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃរបស់ដៃគូអន្តរជាតិសម្រាប់វៀតណាមក្នុងការការជម្នះផលវិបាកដោយសារគ្រាប់បែកមីន នាពេលថ្មីៗនេះ។

វៀតណាមជា​និច្ច​កាល​រួមដំណើរ​ជាមួយសហគមន៍អន្តរជាតិ ដើម្បីបោសសម្អាត និង​ឧបត្ថម្ភ​ជនរងគ្រោះដោយសារគ្រាប់បែក​មីន - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang និងទេសរដ្ឋមន្ត្រី លី ធុជ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ប្រធានសន្និសីទត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅសហរដ្ឋអាមេរិក

រីឯខ្លួនវិញ ទេសរដ្ឋមន្ត្រី លី ធុជ បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយនិងជំនះផលវិបាកដោយសារគ្រាប់បែកមីន ព្រមទាំងសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការអន្តរជាតិលើវិស័យនេះ។ លោកបានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទត្រួតពិនិត្យអនុសញ្ញាអូតាវ៉ាលើកទី៥ ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ហើយស្នើឱ្យវៀតណាមបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទ និងចែករំលែកបទពិសោធន៍ក្នុងការជំនះលើផលវិបាកដោយសារគ្រាប់បែកមីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ