វៀតណាមជូនសារទូរលេខសាកសួរសុខទុក្ខអំពីករណីបាញ់ប្រហារនៅថៃ

(VOVWORLD) - នាថ្ងៃទី៩ កុម្ភៈ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរសារទូរលេខសាកសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលថៃលោក Prayuth Chan-o-cha។
វៀតណាមជូនសារទូរលេខសាកសួរសុខទុក្ខអំពីករណីបាញ់ប្រហារនៅថៃ - ảnh 1 កម្លាំងសន្តិសុខឈានចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 (រូបថត៖ AP)

ទទួលបានព័ត៌មានស្ដីពីករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃទី៨កុម្ភៈ ដែល បណ្ដាលអោយមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួសនោះ នាថ្ងៃទី៩ កុម្ភៈ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរសារទូរលេខសាកសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលថៃលោក Prayuth Chan-o-cha។

        មានអ្នកស្លាប់ចំនួន២៦នាក់និងអ្នករងរបួស៥៧នាក់ក្នុងករណីបាញ់ប្រហារដែលកើតមានឡើងចាប់ពីរសៀលថ្ងៃទី៨កុម្ភៈនិងបញ្ចប់នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅពេលជនដៃដល់ត្រូវបានកំទិចដោយកម្លាំងសន្តិសុខក្នុងយុទ្ធនាការវាយ ប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ជនដៃដល់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 នៅខេត្ត Nakhon Ratchasima។ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-cha បានទៅកាន់ខេត្តនេះនាព្រឹកថ្ងៃទី៩កុម្ភៈហើយទៅ សាកសួរសុខទុក្ខជនរងគ្រោះនៅក្នុងមន្ទីរពេទ្យភ្លាមមួយរំពេច។ លោកបាន អោយដឹងថា នេះជាករណីបាញ់ប្រហារដែលមិនធ្លាប់កើតមានតាំងពីមុនមក នៅប្រទេសថៃ ហើយមូលហេតុគឺជម្លោះបុគ្គលទាក់ទិនដល់កិច្ចសន្យាលក់ លំនៅដ្ឋានដែលជនដៃដល់ចាត់ទុកថា ខ្លួនឯងត្រូវឆបោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ