វៀតណាមជំរុញពាណិជ្ចកម្មនៅម៉ាឡេស៊ី
(VOVworld) - ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និង ១២ មិថុនា ក្រុមការងារ
វៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ចកម្មលោក Tran
Tuan Anh បានទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។នៅជំនួបប្រាស្រ័យជាមួយ
ម៉ាឡេស៊ី ភាគីទាំង២បានពិភាក្សាអំពីវិធានការបន្តលាតត្រដាងកិច្ចសហ
ប្រតិបតិ្តការរវាងប្រទេសទាំង២លើវិស័យពាណិជ្ចកម្មអង្ករ ជំរុញបណ្ដាកិច្ច
សន្យាពាណិជ្ចកម្មអំពីការនាំអង្ករចូលម៉ាឡេស៊ី។ភាគីទាំង២បានឯកភាពនូវការ
ផ្ដួចផ្ដើមគំនិតបង្កើតក្រុមប្រឹក្សាពាណិជ្ចកម្មរបស់ក្រុមហ៊ុនអាជីវកម្មនៃប្រទេស
ទាំង២ ដើម្បីដំណើរការនាពេលខាងមុខនេះ។
|
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ចកម្មវៀតណាម
លោក Tran Tuan Anh ក្នុងជំនួបប្រាស្រ័យជាមួយក្
រសួងកសិកម្មម៉ាឡេស៊ី (រូបថត៖vietnam+) |
បច្ចុប្បន្ន ម៉ាឡេស៊ីជាដៃគូពាណិជ្ចកម្មធំទី៣របស់វៀតណាម ដោយមានតម្លៃ
ប្រាក់ពាណិជ្ចកម្មបានកើនឡើង ពី៤,៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០០៩ ឡើង៩,៧ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៣។ប្រទេសទាំង២បានកំណត់
គោលដៅគឺនាំតំលៃប្រាក់ពាណិជ្ចកម្មឡើង១១ពាន់លានដុល្លារអាមេរិកនាឆ្នាំ
២០១៥៕