វៀតណាមឈ្នះមេដាយមាសនៅក្នុងការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ

(VOVWORLD) -រុមវៀតណាមជាប់លំដាប់ថ្នាក់ទី ១០ ក្នុងការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ
វៀតណាមឈ្នះមេដាយមាសនៅក្នុងការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ - ảnh 1 ក្រុមវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកផ្នែក តារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ (កាសែត Nhan dan)

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ការប្រឡង អូឡាំពិកផ្នែកតារាវិទ្យា និង រូបវិទ្យាតារាសាស្ត្រ(IOAA) លើកទី ១២ បានប្រព្រឹត្តិទៅនៅ ទីក្រុងប៉េកាំងប្រទេសចិន។ គណប្រតិភូវៀតណាម ដឹកនាំដោយ លោកស្រី Bui Thi Minh អនុប្រធានការិយាល័យអប់រំទូទៅនៃមន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហាណូយ រួមជាមួយសិស្សានុសិស្សចំនួន ៥ រូបនៅទីក្រុងហាណូយបានចូលរួមការប្រឡងនេះ។ ដោយ ឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្រុមវៀតណាមបានជាប់លំដាប់ថ្នាក់ទី ១០ ក្នុងការប្រឡងនេះ។

នេះ គឺជាលើកទី ២ ហើយ ដែលប្រទេសចិនបានទទួលរៀបចំការប្រឡង IOAA ដោយមានការចូលរួមរបស់បេក្ខជនចំនួន ២១៤ នាក់ មកពីប្រទេសចំនួន ៣៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ