វៀតណាមដាក់ចេញគោលដៅដល់ឆ្នាំ ២០៥០ នឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង
(VOVWORLD) - ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។
កំពង់ផែនេសាទ Tam Quan នៅ Binh Dinh គឺជាកំពង់ផែនេសាទប្រភេទទី ២ (រូបថត៖ TTXVN) |
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សេចក្តីព្រាងផែនការមេស្តីពីប្រព័ន្ធកំពង់ ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់នាវានេសាទ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំពុងត្រូវបានក្រសួង ធ្វើការពិគ្រោះយោបល់ពីក្រសួង ស្ថាប័ន មូលដ្ឋាននានា ដោយមានគោលដៅដល់ឆ្នាំ២០៥០ ប្រទេសទាំងមូលនឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង ដែលអាចបំពេញបរិមាណអាហារសមុទ្រសរុបដែលឆ្លងកាត់កំពង់ផែប្រហែល ២,៩៨៣ លានតោន/ឆ្នាំ និងជម្រកជម្លៀសព្យុះចំនួន ១៦០ កន្លែងសម្រាប់កប៉ាល់នេសាទ។
ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។ អាស្រ័យហេតុនេះ រួមចំណែកក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ជំនះលើការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុបសម្រាប់អាហារសមុទ្រវៀតណាម និងជួយជលផលវៀតណាមមានឱកាសអំណោយផលពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA); បង្កើតឋានៈដ៏សំខាន់ និងតភ្ជាប់ខ្សែសង្វាក់តម្លៃនៃផ្នែកអាហារសមុទ្រ ដើម្បីបង្កើនចំណូលនាំចេញនៅក្នុងសេដ្ឋកិច្ចវៀតណាម៕