វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន

(VOVWORLD) -  កិច្ចប្រជុំលើកដំបូងនៅឆ្នាំ ២០២០ នៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC 1/2020) បានប្រារព្ធធ្វើឡើង នាថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូនេស៊ី។ ឯកអគ្គរដ្ឋ ទូតលោក Tran Duc Binh ប្រធានក្រុមបេសកកម្ម វៀត ណាមប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធាន ACCC។

វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន - ảnh 1 ឯកអគ្គរដ្ឋ ទូតលោក Tran Duc Binh ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធាន ACCC

កិច្ចប្រជុំនេះ បានអនុម័តលើទិស ដៅតំរង់ទិស និងរាល់ការអាទិភាពអំពីការតភ្ជាប់ សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម និងផែនការការងារ ៣ ឆ្នាំដំណាក់កាល ២០២០-២០២២ ដើម្បីអនុវត្តផែន ការមេតភ្ជាប់អាស៊ាន MPAC -25។ ជាពិសេស អាស៊ាននឹងផ្តល់អាទិភាពដល់ការអនុវត្តគម្រោង កសាងទិន្ន ន័យ អំពីខ្សែពាណិជ្ជកម្ម ការបង្កើតវចនានុក្រមទិន្នន័យបើក ចំហអាស៊ាន ពង្រឹងការអភិវឌ្ឍន៍គ្រឹះស្ថានឌីជីថលអាស៊ាន ក៏ដូចជាលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សអាស៊ាន ក្នុងដំណាក់កាលថ្មី។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងគុណប្រយោជន៍របស់ MPAC – 25 តាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយអំពី MPAC -25  សម្រាប់ឆ្នាំ ២០២០។ អង្គប្រជុំក៏បានឯកភាពថា ចាំបាច់ត្រូវជូនដំណឹងនិងលើកទឹកចិត្តដល់ការចូលរួមដ៏ទូលំទូលាយរបស់ទីភ្នាក់ងារជំនាញអាស៊ាន ក្នុងការអនុវត្តគម្រោង MPAC-25 រួមទាំងបង្កើនយន្តការសម្របសម្រួលនិងតភ្ជាប់ការអនុវត្ត MPAC-25 ជាមួយនឹងគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ ជាមួយប្រទេសដៃគូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ