វៀតណាមដឹកនាំសម័យប្រជុំស្ដីពីស៊ូដង់ខាងត្បូងនៅអង្គការសហប្រជាជាតិ
(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា នៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ ក្នុងនាមជាប្រធានគណៈកម្មាធិការចំណុះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុក ស៊ូដង់ខាងត្បូង (គណៈកម្មការ ២២០៦) នោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំសម័យប្រជុំនេះគណៈកម្មាធិការ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានដាស់តឿនដល់រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងភាគីពាក់ព័ន្ធនានា ឲ្យ ពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេច ពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះមានសេចក្ដីសម្រេចលេខ ២៥៧៧ សំដៅឆ្ពោះទៅរកការដកបទហ៊ុព័ទ្ធអាវុធចំពោះស៊ូដង់ខាងត្បូង នៅពេលដែលមានលក្ខខ័ណ្ឌអនុញ្ញាត។ លើសពីនេះទៀត ចាំបាច់ក្នុងការពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការថែមទៀត រវាងក្រុមអ្នកជំនាញទទួលបន្ទុកស៊ូដង់ខាងត្បូង (PoE) ជាមួយស៊ូដង់ខាងត្បូង និងបណ្តាប្រទេសក្នុងតំបន់។
នាថ្ងៃដដែល ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីផលប៉ះពាល់នៃបញ្ហាកងទ័ពបរទេសនិងទាហានស៊ីឈ្នួលនោះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងពីការគាំទ្រចំពោះ ការបញ្ចប់វត្តមានរបស់កងទ័ពបរទេស និងទាហានស៊ីឈ្នួលនៅលីប៊ីគឺ ស្របនឹងកិច្ចព្រមព្រៀងឈប់បាញ់កាលបីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ និងសេចក្ដីសម្រេចលេខ ២៥៧០ របស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីលីប៊ី។ លោក ឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យពង្រឹងថែមទៀតនូវការដោះស្រាយមូលហេតុ ឬសគល់នៃបញ្ហានេះ តាមរយៈបណ្ដាវិធានការពង្រឹងការកសាងជំនឿទុកចិត្ត ជំរុញកិច្ចសន្ទនា ការផ្សះផ្សា និងលើកកម្ពស់ការយោគយល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមសម្រាប់ប្រជាជននិងសហគមន៍។
នាថ្ងៃទី ១៨ ខែមិថុនាដដែល មហាសន្និបាតអង្គការសហប្រជាជាតិក៏បានបើកកិច្ចប្រជុំ និងអនុម័តលើសេចក្តីសម្រេចស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ាផងដែរ៕