វៀតណាមដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍នៅតំបន់កណ្ដាលនៃសមុទ្រខាងកើត
(VOVWORLD) - ការដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រដែលលាត សន្ធឹងលើសពី ២០០ ម៉ាយល៍ គឺដើម្បីអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេសជា សមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានចែងក្នុងមាត្រាទី ៧៦ នៃ UNCLOS។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដាក់សំណុំឯកសារអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍របស់វៀតណាមនៅតំបន់កណ្ដាលនៃសមុទ្រខាងកើត ឡើងគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)។ (រូបថត៖ VNA) |
កាលពីថ្ងៃទី ១៧ ខែកក្កដា (ម៉ោងក្នុងមូលដ្ឋាន) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និង គណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធាននៃគណៈកម្មាធិការព្រំដែនជាតិ បានដាក់សំណុំឯកសារអំពីព្រំប្រទល់ខ្ពង់ រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍របស់ប្រទេសវៀតណាមនៅតំបន់កណ្ដាលនៃ សមុទ្រខាងកើត ឡើងគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)។ ការដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រដែលលាត សន្ធឹងលើសពី ២០០ ម៉ាយល៍ គឺដើម្បីអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេសជា សមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានចែងក្នុងមាត្រាទី ៧៦ នៃ UNCLOS។ នេះជាលើកទី៣ហើយ ដែលវៀត ណាមបានដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍នៅតំបន់កណ្ដាលនៃសមុទ្រខាងកើត។ កាលពីខែឧសភា ឆ្នាំ ២០០៩ វៀតណាមបានដាក់ សំណើរដាច់ដោយឡែកស្តីពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍ នៅតំបន់ភាគខាងជើងនៃសមុទ្រខាងកើត ហើយបានដាក់សំណើររួមជាមួយប្រទេស ម៉ាឡេស៊ី អំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍នៅតំបន់ភាគខាង ត្បូងនៃសមុទ្រខាងកើត។
ក្នុងឱកាសនេះដែរ បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានផ្ញើកំណត់ទូតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី បង្ហាញពីគោលជំហររបស់វៀតណាមចំពោះការដែលប្រទេសហ្វីលីពីនបានដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍នៅសមុទ្រខាងកើត កាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងទៅ។ ក្នុងកំណត់ទូតនេះ វៀតណាមបានអះអាងជាថ្មី ម្តងទៀតថា ការដាក់សំណើរនេះ នឹងមិនប៉ះពាល់ដល់ការកំណត់ដែនសមុទ្រ រវាងវៀតណាម និងបណ្តាប្រទេសជាប់ឆ្នេរសមុទ្រពាក់ព័ន្ធ ដោយឈរលើមូលដ្ឋាននៃ UNCLOS នោះទេ៕