វៀតណាមតែងតែចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ តុលា ម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ ឆ្នាំ ២០២៤ នៅទីក្រុង Kazan សាធារណៈរដ្ឋ Tatarstan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានទទួលជួបជាមួយឧបនា យករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Alexander Novak។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ទទួលជួបឧបនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Alexander Novak (រូបថត៖ TTXVN) |
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយនិងការទូតរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែល្អប្រសើរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងខែមិថុនា ឆ្នាំ២០២៤។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូល ក្នុងគោលនយោបាយការបរទេស។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលទទួលស្វាគមន៍និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អង្គភាពអាជីវកម្មរុស្ស៊ី រួមទាំងអាជីវកម្មប្រេង និងឧស្ម័ន មានចំណាប់អារម្មណ៍ចង់ពង្រីកប្រតិបត្តិការរបស់ខ្លួននៅវៀតណាម។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំរដ្ឋាភិបាលរុស្ស៊ី តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។ រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕