វៀតណាមត្រៀមខ្លួនជាស្រេចមានកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព
VOV-អាមេរិក -  
(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅវេទិកាសកលលើកទី ១៩ ស្តីពីការតាំងទីលំនៅ ដោយប្រធានបទ "ជម្រុញការច្នៃប្រឌិតនិងភាព ជាអ្នកដឹកនាំនៅក្នុងមូលដ្ឋានសម្រាប់អនាគតប្រកបដោយចីរភាពនៃទីក្រុង”។
វេទិកាពិភពលោក ស្តីពីការតាំងទីលំនៅនៅទីស្នាក់ការអង្គការសហប្រជាជាតិលើកទី ១៩នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ VOV) |
អញ្ជើញថ្លែងក្នុងនាមវាគ្មិនស្នូល លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានស្នើដំណោះស្រាយមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។ អាស្រ័យហេតុនេះ គំនិតផ្តួចផ្តើម និងការអនុវត្តនានាក្នុងការអភិវឌ្ឍន៍ទីក្រុង ចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១១ ស្តីពីទីក្រុង និងសហគម ន៍ ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទីក្រុង ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការវិនិយោគឯកជន ការគាំទ្រពីដៃគូអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា ការសាងសង់ថាមពលក្នុងតំបន់ ការគ្រប់គ្រង និងការអភិវឌ្ឍន៍ទីក្រុង។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា អត្រានគរូបនីយកម្មរបស់វៀតណាមនាពេលបច្ចុប្បន្នមានប្រមាណ ៤២% ហើយសេដ្ឋកិច្ចទីក្រុងបានរួមចំណែក ៧០% នៃចំណូលជាតិសរុប។ វៀតណាមបានបង្កើនការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទំនើបបៃតងដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ នៅថ្នាក់តំបន់ វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម "សមាគមទីក្រុងឆ្លាតវៃនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)" ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍន៍ទីក្រុងនៅទូទាំងប្រទេស ពង្រឹងការតភ្ជាប់ចរាចរណ៍រវាងទីក្រុង ក៏ដូចជាការកម្រិតការបំពុលបរិស្ថាន ដូច្នេះ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយមិនបន្សល់ទុកនរណាម្នាក់នៅពីក្រោយឡើយ៕
VOV-អាមេរិក