|
ការសម្ពោធចម្រុះ Interpol ទូទាំងពិភពលោកនៅសឹង្ហបុរី (រូបថត៖cand.com.vn) |
(VOVworld) - នៅកិច្ចប្រជុំដោយប្រធានបទ”ការខំប្រឹងប្រែងរបស់កម្លាំងអនុវត្តច្បាប់ លើទូទាំងពិភាពលោកក្នុងការបង្ការប្រឆាំងបទល្មើសបណ្ដាញ” ដែលបានប្រព្រឹត្ត
ទៅ នាថ្ងៃទី១៣ មេសា នៅប្រទេសសឹង្ហបុរី រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម
នាយឧត្តម សេនីយ Tran Dai Quang បានស្នើរឲ្យ Interpol បង្កើតយន្តការធ្វើសកម្ម
ភាពដ៏ស្អិត រមួតនិងរវាសរវៃ ដើម្បីជួយឧបត្ថម្ភកម្លាំងអនុវត្តច្បាប់នៃប្រទេសជា
សមាជិកទាំងឡាយ លើកកំពស់ប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងបទល្មើស
បណ្ដាញ។លោកក៏បានស្នើរឲ្យប្រទេសជាសមាជិក នានាក៏ដូចជា Interpol ចែក
រំលែកព័ត៌មានស្ដីពីសកម្មភាពរបស់បទល្មើស បណ្ដាញ ផ្លាស់ប្ដូរបទពិសោធន៍
ក្នុងការបង្ការប្រឆាំងទប់ស្កាត់ប្រភេទបទល្មើសនេះប្រក បដោយប្រសិទ្ធភាព និង
បង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យបណ្ដុះបណ្ដាល បំប៉ន កម្មាភិបាលអនុវត្ត
ច្បាប់។តាមលោកដែរថា ក្រសួងនគរបាលវៀតណាមជានិច្ច កាលត្រៀមខ្លួនជា
ស្រេចសហប្រតិបតិ្តការជាមួយកម្លាំងអនុវត្តច្បាប់នៃបណ្ដាប្រទេស អង្គការអន្តរ
ជាតិលើវិស័យបង្ការប្រឆាំងបទល្មើសមានការចាត់តាំង បទល្មើសឆ្លងដែន ជាពិ
សេសគឺបទល្មើសបណ្ដាញ។
|
ជំនួបសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម Tran Dai Quang ជាមួយថ្នាក់ដឹកនាំ Interpol (រូបថត៖cand.com.vn) |
នៅខាងក្រៅកិច្ចប្រជុំនេះ ក្នុងជំនួបសន្ទនាទ្វេភាគីជាមួយប្រធាន Interpol លោក
ស្រី Ballestrazzi និងអគ្គលេខាធិការ Interpol លោក Jurgen Stock ថ្នាក់ដឹកនាំ Interpol ទាំង២រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយប្រសិទ្ធភាពរបស់ ក្រសួងនគរបាលវៀតណាមក្នុងការបង្ការប្រឆាំងបទល្មើសនិយាយរួមនិងបទ
ល្មើស បណ្ដាញនិយាយដោយឡែក៕